Saturday, September 22, 2012

ធម៌នមស្សការរបស់ព្រះពុទ្ធ



ធម៌សុខោ
សុខោ ពុទ្ធានមុប្បាទោ  កិរិយាកើតឡើងនៃព្រះពុទ្ធទាំងឡាយ  ជាទីនាំមកនូវសេចក្ដីសុខ។
សុខា សទ្ធម្មទេសនា កិរិយាសម្ដែងនូវព្រះសទ្ធម្ម គឺព្រះបរិយត្ដិធម៌ និងព្រះនព្វលោកុត្ដរ ធម៌ ជាទីនាំមកនូវសេចក្ដីសុខ។
សុខា សង្ឃស្ស សាមគ្គី សេចក្ដីព្រមព្រៀងគ្នានៃព្រះសង្ឃ  ជាទីនាំមកនូវសេចក្ដីសុខ។
សមគ្គានំ តបោ សុខោតបៈគុណនៃព្រះសង្ឃទាំងឡាយ  អ្នកព្រមព្រៀងគ្នាជាទីនាំមក នូវសេចក្ដីសុខ។
ទិវាតបតិ  អាទិច្ចោ ព្រះអាទិត្យរុងរឿងបានតែក្នុងវេលាថ្ងៃ។
រត្ដិមាភាតិ  ចន្ទិមា ព្រះច័ន្ទរុងរឿងបានតែក្នុងវេលាយប់។
សន្នទ្ធោ ខត្ដិយោ តបតិ ព្រះមហាក្សត្រលុះតែទ្រង់គ្រឿងប្រដាប់សម្រាប់រាជ្យ ទើបរុង រឿងបាន។
ឈាយី តបតិ ព្រាហ្មណោ  ព្រាហ្មណ៍លុះតែចម្រើននូវឈានទើបរុងរឿងបាន។
អថ សព្វមហោរត្ដឹ ពុទ្ធោ តបតិ តេជសា ឯព្រះពុទ្ធជាម្ចាស់ ទ្រង់រុងរឿងដោយតេជៈទាំងថ្ងៃទាំងយប់។
ឯតេន សច្ចវជ្ជេន សុវត្ថិ ហោតុ សព្វទា សេចក្ដីសុខសួស្ដី សូមកើតមានក្នុងកាលទាំងពួង   ដោយកិរិយាពោលនូវពាក្យសច្ចនេះ។
ហិរិ  ឱត្ដប្បសម្បន្នា    សុក្កធម្មសមាហិតា
សន្ដោ សប្បុរិសា លោកេ ទេវធម្មាតិ វុច្ចរេ។
សប្បុរសទាំងឡាយ មានចិត្ដរម្ងាប់ប្រកបព្រមហើយដោយហិរិនិងឱត្ដប្បៈ (ថែមទាំង)មានចិត្ដ ចុះស៊ប់ចំពោះធម៌មានពណ៌ស(គឺសុចរិតធម៌)។  អ្នកប្រាជ្ញទាំងឡាយលោកឱ្យនាមថា  អ្នកមានទេវធម៌ ក្នុងលោក។ (ចូលអាកាសដ្ឋា)
យោ វោ អានន្ទ មយា ធម្មោ វិនយោ ទេសិតោ បញ្ញត្ដោ   ម្នាលអានន្ទ  សភាវៈឯណា  គឺព្រះធម៌ក្ដី ព្រះវិន័យក្ដី ដែលតថាគតបានសម្ដែងហើយ  បានបញ្ញត្ដ ហើយដល់អ្នកទាំងឡាយ។
    សោ វោ មមច្ចយេន សត្ថា សភាវៈគឺព្រះធម៌និងព្រះវិន័យនោះ លុះអំណើះអំពីតថាគត ទៅហើយនឹងបានជាគ្រូប្រៀនប្រដៅនូវអ្នកទាំងឡាយ។
    យោ កោចិ អានន្ទ ភិក្ខុ វា ភិក្ខុនី វា ឧបាសកោ វា ឧបាសិកា វា ធម្មានុធម្មប្បដិបន្នោ វិហរតិ សាមីចិ បដិបន្នោ អនុធម្មចារី។
ម្នាលអានន្ទ បុគ្គលឯណាមួយគឺភិក្ខុក្ដី ភិក្ខុនីក្ដី ឧបាសកក្ដី ឧបាសិកាក្ដី ជាអ្នកប្រតិបត្ដិ  នូវធម៌ វិន័យតាមសមគួរដល់ធម៌វិន័យ  ជាអ្នកប្រតិបត្ដិដោយសេចក្ដីគោរពកោត  ក្រែងដល់ ធម៌វិន័យ  ប្រព្រឹត្ដ តាមធម៌វិន័យជាប្រក្រតី។         
    សោ តថាគតំ សក្ករោតិ គរុករោតិ មានេតិ បូជេតិ បរមាយ បូជាយ បតិបត្ដិ បូជាយ បុគ្គលទាំងអស់នោះបានឈ្មោះថា ធ្វើសក្ការៈនឹងតថាគតធ្វើនូវសេចក្ដីគោរពតថាគត  រាប់អាននូវតថាគត  បូជានូវតថាគត  ដោយបតិបត្ដិបូជា  ជាបូជាយ៉ាងក្រៃលែង។
    ហន្ទទានិ ភិក្ខវេ អាមន្ដិយាមិ វោ ភិក្ខវេ ខយវយធម្មា សង្ខារា អប្បមាទេន សម្បាទេថាតិ ឥទម្បច្ឆិមពុទ្ធវចនំ ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ តថាគត នឹងផ្ដាំនូវអ្នក ទាំងឡាយ ឱ្យបាន ដឹង គ្របគ្នា  នែភិក្ខុទាំងឡាយ  សង្ខារទាំងឡាយមានកិរិយាអស់ទៅ និង សាបសូន្យទៅជាធម្មតា អ្នករាល់គ្នាចូរញ៉ាំងប្រយោជន៍ឱ្យដល់ព្រមដោយអប្បមាទៈ គឺការមិនបណ្ដែត បណ្ដោយ ក្នុង ធម៌ វិន័យ ពាក្យប្រៀនប្រដៅមានប្រមាណប៉ុណ្ណេះជាដើមនេះ ឈ្មោះថាបច្ឆិមពុទ្ធវចនៈ  ជាពាក្យ ផ្ដាំពៅ បំផុតរបស់ព្រះពុទ្ធជាម្ចាស់(នៃយើង)។
    ឧភិន្នមន្ដរេ យំ វុត្ដំ ឯតំ មជ្ឈិមពុទ្ធវចនំ ពាក្យប្រដៅឯណា ដែលទ្រង់ត្រាស់ពោលជាចន្លោះនៃបឋមពុទ្ធវចនៈនិងបច្ឆិមពុទ្ធវចនៈទាំងពីរនេះ ពាក្យប្រដៅនោះឈ្មោះថា មជ្ឈិម ពុទ្ធវចនៈ  គឺពាក្យប្រដៅជាកណ្ដាលរបស់ព្រះពុទ្ធជាបរមគ្រូ(នៃយើង)។
បត្ដិទានគាថា
    ឥមិនា បុញ្ញកម្មេន ដោយបុញ្ញកម្មនេះ ឧបជ្ឈាយា គុណុត្ដរា ឧបជ្ឈាយ៍ទាំងឡាយ មានគុណដ៏ខ្ពង់ខ្ពស់ក្ដី អាចារិយូបការា អាចារ្យទាំងឡាយមានឧបការៈក្ដី  មាតាបិតា បិយា មមំ  មាតានិងបិតាជាទីស្រឡាញ់នៃខ្ញុំក្ដី  សុរិយោ ចន្ទិមា រាជា  ព្រះអាទិត្យ ព្រះចន្ទ និងព្រះ រាជាទាំងឡាយក្ដី  គុណវន្ដា នរាបិ   មួយវិញទៀត  ជនទាំងឡាយដែលជាអ្នកមានគុណក្ដី  ព្រហ្មា មារា ឥន្ទ្រា   ពួកព្រហ្មក្ដី  មារក្ដី  ព្រះឥន្ទទាំងឡាយក្ដី  លោកបាលា ទេវតា  ទេវតាទាំងឡាយជាអ្នករក្សានូវលោកនេះក្ដី  យមោមិត្ដា មនុស្សា យមរាជក្ដី ពួកមនុស្សជាទីរាប់អានគ្នាក្ដី មជ្ឈត្ដា វេរិកាបិ មួយវិញទៀត  សត្វទាំងឡាយដែលមានចិត្ដ ជាឧបេក្ខាក្ដី  មានពៀរនឹងគ្នាក្ដី  សព្វេ សត្ដា សុខី ហោន្ដុ សព្វសត្វទាំងឡាយចូរឱ្យបាន នូវសេចក្ដីសុខ បុញ្ញានិ បកតានិ មេ បុណ្យទាំងឡាយដែលខ្ញុំបានធ្វើហើយ សុខញ្ច តិវិធំ ទេន្ដុ សូមឱ្យបាននូវសេចក្ដីសុខទាំងបីប្រការ (គឺសុខក្នុងមនុស្ស ទេវតា និងព្រះនិព្វាន)  ខិប្បំ បាបេថ វោ មតំ   អ្នកទាំងឡាយចូរដល់នូវព្រះនិព្វាន   ឈ្មោះអមតៈដោយឆាប់រួសរាន់ទាន់ចិត្ដ។
    ពុទ្ធបរិស័ទ ដែលបានឧទ្ទិសផ្សាយកុសលជូនដល់លោកអ្នកមានគុណជាដើម រួចហើយគប្បីតាំង សេចក្ដីប្រាថ្នារបស់ខ្លួនដោយបត្ដនាគាថានេះថា
                     បត្ដនាគាថា
     ឥមិនា បុញ្ញកម្មេន ដោយបុញ្ញកម្មនេះផង ឥមិនា ឧទ្ទិសេន ដោយពាក្យឧទ្ទិស នេះផង ខិប្បាហំ សុល្លភេចេវ តណ្ហុប្បាទានឆេទនំ ខ្ញុំគប្បីបានដោយងាយនូវការកាត់ផ្ដាច់ តណ្ហានិងឧបាទានដោយឆាប់រួសរាន់ យេ សន្ដានេ ហីនា ធម្មា  ធម៌ទាំងឡាយណាដែលថោក ទាបមានក្នុងសន្ដាន(នៃខ្ញុំ) យាវ និព្វានតោ មមំ នស្សន្ដុ សព្វទា យេវ ធម៌ថោកទាប ទាំងនោះ ចូរវិនាសទៅ(ចាកសន្ដាន)នៃខ្ញុំសព្វៗកាលដរាបដល់ព្រះនិព្វាន យត្ថ ជាតោ ភវាភវេ ខ្ញុំកើតហើយក្នុងភពតូចនិងភពធំណាៗ ឧជុចិត្ដោ សតិប្បញ្ញោ សល្លេខោ វីរិយោម្ហិ វា សូមឱ្យជាអ្នកមានចិត្ដត្រង់ មានស្មារតីនិងប្រាជ្ញា ទាំងសូមឱ្យមានចិត្ដផូរផង់និងសេចក្ដីព្យាយាមផង (ក្នុងភពនោះៗ) មារា លភន្ដុ នោកាសំ កាតុញ្ច វីរិយេសុ មេ មារទាំងឡាយចូរកុំបាន នូវឱកាសដើម្បីធ្វើ(នូវសេចក្ដីអន្ដរាយ) ក្នុងព្យាយាមទាំងឡាយនៃខ្ញុំ ពុទ្ធោ ទីបវរោ នាថោ ព្រះពុទ្ធដូចជាប្រទីបដ៏ប្រសើរ  ព្រះអង្គជាទីពឹង(របស់ខ្ញុំ)  ធម្មោ នាថោ វរុត្ដមោ  ព្រះធម៌ដ៏ឧត្ដម បវរជាទីពឹង(របស់ខ្ញុំ) នាថោ បច្ចេកពុទ្ធោ ព្រះបច្ចេកពុទ្ធក៏ជាទីពឹង(របស់ខ្ញុំ) សង្ឃោ នាថោត្ដរោ មមំ ព្រះសង្ឃជាទីពឹងដ៏ប្រសើរ(របស់ខ្ញុំ) តេសោត្ដមានុភាវេន ដោយឧត្ដមានុភាព នៃព្រះពុទ្ធ ព្រះធម៌ ព្រះបច្ចេកពុទ្ធនិងព្រះសង្ឃទាំងឡាយនោះ មារោកាសំ លភន្ដុ មា មារចូរកុំ មាននូវឱកាសឡើយ។

បត្ដិទានគាថា
យំ កិញ្ចិ កុសលកម្មំ កត្ដព្វំ កិរិយំ មម កាយេន វាចាមនសា តិទសេ សុគតំ កតំ យេ សត្ដា សញ្ញិនោ អត្ថិ យេ សត្ដា អសញ្ញិនោ កតំ បុញ្ញផលំ មយ្ហំ សព្វេ ភាគី ភវន្ដុ តេ យេ តំ កតំ សុវិទិតំ ទិន្នំ បុញ្ញផលំ មយា យេ តត្ថ ជានន្ដិ ទេវា គន្ដាូ និវេទយុំ សព្វេ លោកម្ហិ យេ សត្ដា ជីវន្ដាហារហេតុកា មនុញ្ញំ ភោជនំ សព្វេ លភន្ដុ មម ចេតសាតិ  
ប្រែថា    យំ កិញ្ចិ កុសលកម្មំ កត្ដព្វំ កិរិយំ មម  អំពើជាកុសលឯណាមួយ ដែលខ្ញុំគប្បីធ្វើ កាយេន វាចា មនសា  ដោយទ្វារទាំង៣គឺកាយ វាចា ចិត្ដ  តិទសេ សុគតំ កតំ  អំពើជាកុសលទាំងអស់នោះ  ដែលខ្ញុំបានធ្វើហីយ  ជាកុសលអាចនឹងនាំឱ្យកើត ក្នុងឋានត្រៃត្រឹង្សសួគ៌*បាន យេ សត្ដា សញ្ញិនោ អត្ថិ សត្វទាំងឡាយឯណា គឺមនុស្ស ឬទេវតាឬព្រហ្មដែលជាសត្វមានសញ្ញាក្ដី យេ សត្ដា អសញ្ញិនោ  សត្វទាំងឡាយឯណា ជាអសញ្ញិសត្វ  គឺសត្វដែល*ឥតសញ្ញាក្ដី  កតំ បុញ្ញផលំ មយ្ហំ សព្វេ ភាគី ភវត្ដុ តេ សត្វទាំងឡាយទាំងអស់នោះ ចូរឱ្យបាននូវចំណែកផលនៃបុណ្យហើយ ចូរសោយនូវផលនៃ បុណ្យដែលខ្ញុំបានធ្វើហើយ បានឧទ្ទិសផ្សាយទៅឱ្យនេះចុះ  យេ តំ កតំ សុវិទិតំ ទិន្នំ បុញ្ញផលំ មយា បុណ្យដែលខ្ញុំបានធ្វើហើយនោះ បើសត្វទាំងឡាយឯណាបានដឹងច្បាស់ហើយ សត្វទាំងឡាយនោះ  ចូរឱ្យបានសោយនូវផលនៃបុណ្យដែលខ្ញុំបានឧទ្ទិសឱ្យទៅនោះចុះ  យេ តត្ថ ជានន្ដិ ម្យ៉ាងទៀត បណ្ដាអស*់សត្វទាំងនោះ បើសត្វទាំងឡាយឯណា មិនបានដឹង នូវបុណ្យដែលខ្ញុំបានធ្វើហើយនោះ  ទេវា គន្ដាូ និវេទយុំ សូមទេវតាទាំងឡាយអញ្ជើញ ទៅឱ្យដំណឹងដល់សត្វទាំងឡាយនោះឱ្យបានដឹងផង ថាជនឯណោះគេបានធ្វើបុណ្យ ហើយឧទ្ទិសផ្សាយផលបុណ្យនោះមកដល់អ្នកទាំងឡាយៗ ចូរអនុមោទនាត្រេកអរនឹងបុណ្យគេនោះចុះ សព្វេ លោកម្ហិ យេ សត្ដា ជីវន្ដាហារហេតុកា សត្វទាំងឡាយឯណាក្នុងលោកទាំងអស់  ដែលអាស្រ័យនូវអាហារហើយរស់នៅ មនុញ្ញំ ភោជនំ សព្វេ លភន្ដុ មម ចេតសាតិ  សត្វទាំងឡាយទាំងអស់នោះ  ចូរឱ្យបាននូវភោជនជាទីគាប់ចិត្ដ  ដែលសម្រេចដោយបុញ្ញឫទ្ធី តាមចិត្ដនៃខ្ញុំដែលឧទ្ទិសផ្សាយទៅឱ្យនេះចុះ។
(បត្ដិទានគាថានេះសូត្របានក្នុងទីទាំងពួងក្នុងកាលធ្វើកុសលអ្វីមួយហើយសម្រេច)

ប្រែជាពាក្យកាព្យ

កម្មកុសលឯណា            ដែលជាការឥតសៅហ្មង
យើងខ្ញុំបានកសាង            ដោយកាយវាចាចិត្ដពិត    
កុសលទាំងអស់នោះ           អាចជួយដោះជួយបង្ខិត
នាំសត្វឱ្យជាប់ចិត្ដ            ស្ថិតនៅនាស្ថានឧត្ដម     
សត្វណាមានសញ្ញា           គឺទេវតាមនុស្សឬព្រហ្ម
ដែលមានស័ក្ដិតូចធំ           ព្រមទាំងសត្វឥតសញ្ញា     
ឱ្យបានចំណែកបុណ្យ           ដែលជាគុណល្អថ្លៃថ្លា
យើងខ្ញុំបានរចនា            ចាត់ចែងការកុសលហ្នឹង     
ម្យ៉ាងទៀតសត្វឯណា           ឆ្ងាយអស្ចារ្យពុំបានដឹង
សូមទេវតាទៅប្ដឹង            ជាដំណឹងយ៉ាងនេះថា      
នរជនឈ្មោះឯណោះ           ស្រីឬប្រុសបានជ្រះថ្លា
កសាងបុញ្ញកិរិយា            វត្ថុជាផ្លូវឆើតឆាយ       ហើយគេឧទ្ទិសផល          ឱ្យបានដល់អ្នកទាំងឡាយ
ចូរមានចិត្ដស្រស់ស្រាយ          បន្ទន់កាយទទួលយក     
សត្វលោកទាំងអស់នោះ      ដែលបានរស់តរៀងមក
សូមឱ្យបានបរិភោគ           នូវអាហារទើបរស់បាន     
សត្វទាំងអស់នោះណា          បានសុខាសព្វគ្រប់ប្រាណ
អាហារយ៉ាងចំណាន           សូមឱ្យបានកុំខានឡើយ    

ពាក្យកាព្យឧទ្ទិសម្យ៉ាងទៀត

         រីទានខ្ញុំធ្វើហើយ            ព្រះគុណអើយខ្ញុំសច្ចា
         ឧទ្ទិសផលនេះណា            ជូនមាតាបិតាខ្ញុំ            
         ជីដូននិងជីតា             គ្រូអាចារ្យទាំងតូចធំ
         ញាតិមិត្រគ្រប់និគម           មកជួបជុំទទួលផល      
         ដែលកូនចៅបានធ្វើ            នូវអំពើជាកុសល
         សូមទានឱ្យបានដល់            ទោះមណ្ឌលឆ្ងាយយ៉ាងណា  
         កុសលទាំងអស់ហ្នឹង           សូមទីពឹងលើទេវតា
សូមមានចិត្ដមេត្ដា            នាំផលាទាំងអស់នេះ      
         ទៅជូនឱ្យខ្ញុំផង                 ដូចបំណងកុំបីធ្វេស
         ថាកូនចៅឯណេះ            មិនប្រហែសបញ្ជូនមក     
         សូមមានចិត្ដរីករាយ           ដោយសប្បាទទួលយក
         កូនចៅបានលៃលក            បញ្ជូនមកលោកគ្រប់គ្នា     
         ដើម្បីសោយកំសាន្ដ           សូមឱ្យបាននូវសុខជា
         កូនចៅទាំងអស់គ្នា            បានបូជាជូនទៅហោង     

ពាក្យកាព្យឧទ្ទិសម្យ៉ាងទៀត

ដោយកាយវាចាស្មើ           ចិត្ដអើពើទ្វារទាំងបី      
អំពើកុសលនោះ            ពិតចំពោះប្រសើរក្រៃ
នាំចិត្ដសត្វលោកិយ           កើតក្នុងស្ថានត្រៃត្រិង្សា     
មនុស្សសត្វឯណាពិត           ព្រហ្មមានឫទ្ធិឬទេព្ដា
ជាសត្វមានសញ្ញា            និងអសញ្ញិសត្វក្ដី       
ចូរសត្វទាំងអស់នោះ           បានសោយស្មោះនូវចំណី
ចំណែកផលបុណ្យនៃ           អានិសង្សខ្ញុំបានធ្វើ      
ខ្ញុំសូមផ្សាយឧទ្ទិស            នេះទៅចុះជាអំពើ
បុណ្យដែលខ្ញុំបានធ្វើ           ផ្សាយទៅលើសត្វឯណា     
បើបានដឹងឮហើយ            ចូរសះស្បើយសោយសុខា
ផលបុណ្យខ្ញុំនេះណា           ជូនផលានេះទៅចុះ      
បណ្ដាសត្វទាំងឡាយ           ឯណាក្ដីទាំងអស់នោះ
បើបានដឹងចំពោះ            នូវផលបុណ្យខ្ញុំនេះណា     
សូមអស់ពពួកទេ-           ព្ដានិត្យនែបឆកាមា
អញ្ជើញចាកសួគ៌ា            ឱ្យដំណឹងសត្វនោះផង     
ថាជនឯណោះពិត            បានមូលមិត្រល្អកន្លង
ធ្វើបុណ្យឧទ្ទិសឆ្លង            ជូនកុសលអ្នករាល់គ្នា     
ចូរអ្នកកុំព្រងើយ            កុំកន្ដើយមិនដឹងការ
គួរត្រេកអរគ្រប់គ្នា           ទទួលយកផលបុណ្យចុះ     
ហើយសូមសត្វទាំងឡាយ     បានអាស្រ័យនូវជាតិរស
អាហារឆ្អែតពេញពោះ          ដោយនិត្យនៅគួរគាប់ចិត្ដ
បើបានសម្រេចហើយ           ផលជាត្រើយដោយបុញ្ញឫទ្ធិ
ទទួលតាមគាប់ចិត្ដ            ខ្ញុំឧទ្ទិសផ្សាយទៅហោង

មង្គលសុត្ដារម្ភោ
សាសនស្ស លោកស្ស វុឌ្ឍី ភវតុ សព្វទា
សាសនម្បិ លោកញ្ច ទេវា រក្ខន្ដុ សព្វទា
    សូមឱ្យសេចក្ដីចម្រើន  កើតមានដល់ព្រះពុទ្ធសាសនាផង  ដល់សត្វលោកផង  ឱ្យបាន សព្វៗកាលទៅ  សូមទេវតាទាំងឡាយ  អភិបាលរក្សានូវព្រះពុទ្ធសាសនាផង  នូវសត្វលោកផង  ឱ្យបានសព្វៗកាលរៀងទៅ។
សទ្ធឹ ហោន្ដុ សុខី  សព្វេ បរិវារេហិ អត្ដនោ
អនីឃា សុមនា ហោន្ដុ សហ សព្វេហិ ញាតិភិ
    សព្វសត្វទាំងអស់ព្រមទាំងបរិវារទាំងឡាយរបស់ខ្លួន សូមឱ្យមានសេចក្ដីសុខស្រួល សូម ឱ្យជាអ្នកឥតមានសេចក្ដីទុក្ខភ័យ   ជាអ្នកមានចិត្ដល្អ   ព្រមទាំងជនជាញាតិសន្ដានទាំងអស់គ្នា។
វន្ទាខមាទោសមាតាបិតា-គ្រូឧបជ្ឈាយាចារ្យ
    ឧកាស វន្ទាមិ ភន្ដេ(១)សព្វំ អបរាធំ ខមថ មេ ភន្ដេ។
មយា កតំ បុញ្ញំ សាមិនា អនុមោទិតព្វំ សាមិនា កតំ បុញ្ញំ មយ្ហំ ទាតព្វំ សាធុ សាធុ អនុមោទាមិ។
    (១)សព្វំ្វ អបរាធំ ខមថ មេ ភន្ដេ។
    ឧកាស ទ្វារតយេន កតំ(១)សព្វំ អបរាធំ ខមថ មេ ភន្ដេ។
វន្ទាមិ ភន្ដេ(១) សព្វំ អបរាធំ ខមថ មេ ភន្ដេ។ មយា កតំ បុញ្ញំ  សាមិនា អនុមោទិតព្វំ សាមិនា កតំ បុញ្ញំ មយ្ហំ ទាតព្វំ សាធុ សាធុ  អនុមោទាមិ។
(១)-ភគវា

វិធីវេរភត្ដនិងបច្ច័យផ្សេងៗ
ឈ្មោះភត្ដទាំង១៤នោះគឺ
១-សង្ឃភត្ដំ    (វេរភត្ដដល់សង្ឃ),
២-ឧទ្ទេសភត្ដំ   (វេរដល់ភិក្ខុ១អង្គ២អង្គឬ៣អង្គ ជាដើម),
៣-និមន្ដនភត្ដំ   (វេរដល់ភិក្ខុដែលខ្លួននិមន្ដមក),
៤-សលាកភត្ដំ   (វេរដល់ភិក្ខុទាំងឡាយដែលខ្លួនសរសេរឈ្មោះក្នុងស្លាកហើយចាប់),
៥-បក្ខិកភត្ដំ    (វេរដល់សង្ឃក្នុងសុក្កបក្ខ គឺខាងខ្នើតឬកាឡបក្ខ គឺខាងរនោចតែក្នុង១ បក្ខប្រគេន​​តែ១ថ្ងៃមិនមានកំណត់ថ្ងៃណា),
៦-ឧបោសថិកភត្ដំ (វេរដល់សង្ឃក្នុងថ្ងៃឧបោសថ),
៧-បាដិបទិកភត្ដំ (វេរដល់សង្ឃក្នុងថ្ងៃ១កើតឬ១រោច),
៨-អាគន្ដុកភត្ដំ (វេរដល់សង្ឃដែលទើបមកដល់ថ្មី),
៩-គមិកភត្ដំ    (វេរដល់សង្ឃដែលមានដំណើរទៅកាន់ទីឆ្ងាយ),
១០-គិលានភត្ដំ (វេរដល់សង្ឃដែលមានជម្ងឺ),
១១-គិលានុបដ្ឋាកភត្ដំ     (វេរដល់សង្ឃដែលជាអ្នកថែរក្សាជម្ងឺភិក្ខុ-សាមណេរផងគ្នា),
១២-និច្ចភត្ដំ (វេរដល់សង្ឃដែលត្រូវប្រគេនជានិច្ច),
១៣-កុដិកភត្ដំ   (វេរដល់សង្ឃនៅទីលំនៅមានកុដិជាដើម ភត្ដនេះហៅបានតាមឈ្មោះ ទីកន្លែងដែលសង្ឃនៅ”),
១៤-វារកភត្ដំ (វេរដល់សង្ឃដោយចាត់ចែងជាវេន)។
ភត្ដទាំងអស់នេះ   បើលោកអ្នកធ្វើបុណ្យអ្វីមួយ   ត្រូវបញ្ចូលស័ព្ដទៅតាមការគួរផង។
បាលីវេរសង្ឃទាន
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
អយំ នោ ភន្ដេ បិណ្ឌបាតោ ធម្មិកោ ធម្មលទ្ធោ ធម្មេនេវ  ឧប្បាទិតោ មាតាបិតុអាទិកេ គុណវន្ដេ ឧទ្ទិស្ស ឥមំ សង្ឃភត្ដំ(១) សបរិក្ខារំ ពុទ្ធប្បមុខស្ស សង្ឃស្ស ទេម តេ គុណវន្ដាទយោ ឥមំ  សង្ឃភត្ដំ សបរិក្ខារំ អត្ដនោ សន្ដកំ វិយ មញ្ញមានា អនុមោទន្ដុ  អនុមោទិត្វាន យថិច្ឆិត សម្បត្ដីហិ សមិជ្ឈន្ដុ សព្វទុក្ខា បមុញ្ចន្ដុ  ឥមិនា និសន្ទេ ទុតិយម្បិ...។ តតិយម្បិ...។
ប្រែថា   បពិត្រព្រះសង្ឃដ៏ចម្រើន  រីចង្ហាន់បិណ្ឌបាតនៃយើងខ្ញុំព្រះករុណាទាំងឡាយនេះ  ប្រកបដោយធម៌  បានមកដោយធម៌  កើតឡើងដោយធម៌  យើងខ្ញុំព្រះករុណាទាំងឡាយ  សូមឧទ្ទិសចំពោះដល់លោកអ្នកដ៏មានគុណទាំងឡាយមានមាតាបិតាជាដើម យើងខ្ញុំទាំងឡាយ សូមវេរនូវសង្ឃភត្ដនេះ ប្រគេនដល់ព្រះសង្ឃមានព្រះពុទ្ធជាប្រធាន សូមលោកអ្នកដ៏មានគុណទាំង ឡាយមានមាតាបិតាជាដើមនោះ  សម្គាល់នូវសង្ឃភត្ដនេះថាដូចជារបស់នៃខ្លួន  ហើយសូមអនុមោទនាយកចុះ  លុះអនុមោទនារួចហើយ សូមឱ្យរួចរំដោះចាកទុក្ខទាំងពួង ឱ្យបានសម្រេចដោយសម្បត្ដិទាំងឡាយ៣ប្រការ ឺសម្បត្ដិមនុស្ស១ សម្បត្ដិទេវតា១ សម្បត្ដិព្រះនិព្វាន១  ដោយសមគួរតាមសេចក្ដីប្រាថ្នារបស់លោកអ្នកដ៏មានគុណទាំងឡាយនោះចុះ ដោយអំណាចផលា និសង្សដែលហូរជូនមកមិនដាច់នេះហោង។*...អស*់វារៈពីរដងផង។...អស់វារៈបីដងផង។
 (១)បណ្ដាភត្ដទាំង១៤នេះ បើសាមិកម្ចាស់ទានធ្វើបុណ្យអ្វីមួយ ក្នុងពេលវេរភត្ដ អាចារ្យគប្បីបញ្ចូលស័ព្ទ ឱ្យសមទៅតាមទំនងនៃបុណ្យនោះផង។
វិធីវេរចតុប្បច្ច័យ
     មយំ ភន្ដេ ឥមេ ចត្ដារោ បច្ចយេ ឥធានេត្វា សង្ឃស្ស ទេម   សាធុ ភន្ដេ សង្ឃោ ឥមេ ចត្ដារោ បច្ចយេ បដិគ្គណ្ហតុ អម្ហាកំ ទីឃរត្ដំ  អត្ថាយ ហិតាយ សុខាយ ទុតិយម្បិ...។ តតិយម្បិ...។
    បពិត្រព្រះសង្ឃដ៏ចម្រើន  យើងខ្ញុំព្រះករុណាទាំងឡាយ  បាននាំនូវបច្ច័យទាំងឡាយ៤នេះ  មកតម្កល់ទុកក្នុងទីនេះ  ហើយវេរប្រគេនដល់ព្រះសង្ឃ  បពិត្រព្រះសង្ឃដ៏ចម្រើន  សូមព្រះសង្ឃមេត្ដាទទួលយកនូវបច្ច័យទាំងឡាយ៤នេះ  ដើម្បីសេចក្ដីចម្រើន  ដើម្បីជាប្រយោជន៍  ដើម្បីសេចក្ដីសុខ ដល់យើងខ្ញុំព្រះករុណាទាំងឡាយអស់កាលជាយូរអង្វែងទៅហោង។ ...អស់វារៈពីរដងផង។​ ​>>>អស់វារៈបីដងផង។
វិធីវេរអង្គកឋិនទាន
    ឥមំ ភន្ដេ កឋិនចីវរំ សានិសង្សំ សង្ឃស្ស ទេម ទុតិយម្បិ...។  តតិយម្បិ...។
    បពិត្រព្រះសង្ឃដ៏ចម្រើន  យើងខ្ញុំព្រះករុណាទាំងឡាយ  សូមវេរនូវកឋិនទាននេះ ព្រម ទាំងអានិសង្សលាភចំពោះព្រះសង្ឃ។...អស់វារៈពីរដងផង។...អស់វារៈបីដងផង។
    សាធុ នោ ភន្ដេ សង្ឃោ ឥមំ កឋិនចីវរំ សានិសង្សំ កឋិនំ  អត្ថរិតុំ
    បពិត្រព្រះសង្ឃដ៏ចម្រើន សូមព្រះសង្ឃមេត្ដាទទួលយកនូវកឋិនចីវរនេះ ព្រមទាំង អានិសង្សលាភ   របស់យើងខ្ញុំព្រះករុណាទាំងឡាយដើម្បីក្រាលកឋិន។
    មាតាបិតុអាទីណញ្ច គុណវន្ដានំ អម្ហាកញ្ច ទីឃរត្ដំ អត្ថាយ  ហិតាយ  សុខាយ
    ដើម្បីបាននូវសេចក្ដីចម្រើន  ដើម្បីបាននូវប្រយោជន៍  ដើម្បីបាននូវសេចក្ដីសុខ  ដល់លោកអ្នកដ៏មានគុណទាំងឡាយ មានមាតាបិតាជាដើមផង  ដល់ខ្ញុំព្រះករុណាទាំងឡាយផង  អស់កាលជាយូរអង្វែងទៅហោង។

បរិត្ដាភាសនាយាចនគាថា
(អារាធនាព្រះសង្ឃសម្ដែងព្រះបរិត្ដ)
វិបត្ដិប្បដិពាហាយ សព្វសម្បត្ដិសិទ្ធិយា សព្វទុក្ខវិនាសាយ បរិត្ដំ ព្រូថ  មង្គលំ    
វិបត្ដិប្បដិពាហាយ សព្វសម្បត្ដិសិទ្ធិយា សព្វភយវិនាសាយ បរិត្ដំ ព្រូថ មង្គលំ  
វិបត្ដិប្បដិពាហាយ សព្វសម្បត្ដិសិទ្ធិយា សព្វរោគវិនាសាយ បរិត្ដំ ព្រូថ មង្គលំ
ប្រែថា    សូមព្រះករុណាទាំងឡាយ  ចម្រើននូវព្រះបរិត្ដជាជយមង្គល  ដើម្បីនឹងការពារបញ្ចៀសនូវវិបត្ដ  គឺសេចក្ដីអន្ដរាយទាំងពួង  ដើម្បីនឹងឱ្យបានសម្រេចនូវសម្បត្ដិគ្រប់យ៉ាង ដើម្បីនឹងញ៉ាំង ទុក្ខ  ភ័យ  រោគ  ទាំងអស់ឱ្យវិនាសបាត់ទៅ។