Sunday, October 21, 2012

គ្រឿងអលង្ការទាំង៤ប្រភេទ ដែលស្ត្រីគ្រប់រូបគួរត្រូវមាន

E-mail Print PDF
ទូគ្រឿងសម្អាងរបស់ស្ត្រី នឹងមិនមានលក្ខណៈគ្រប់គ្រាន់នោះទេ ប្រសិនបើនាងមិនមាននូវ គ្រឿងអលង្ការពីរបីប្រភេទដែលនាង គប្បីត្រូវតែមាននោះ។ ខណៈដែលមានទន្សនៈមួយចំនួន ដែលយល់ថា គ្រឿងអលង្ការ គឺពិតជាមានសារៈសំខាន់បំផុតសម្រាប់ស្ត្រី ដែលមានការយល់ឃើញខុសៗ គ្នានោះ គឺមានការយល់ឃើញមួយចំនួន ដែលស្ត្រីភាគច្រើនតែង ធ្វើការងក់ក្បាលយល់ស្របនឹង ទស្សនៈទាំងនោះ ។ ខាងក្រោមនេះ គឺជាប្រភេទគ្រឿងអលង្ការទាំង ៤ប្រភេទ ដែលស្ត្រីគ្រប់រូប គប្បីមាន ជារបស់កម្មសិទ្ធផ្ទាល់ខ្លួន របស់ពួកនាង ៖
១-ឈុតគ្រឿងអលង្ការពេជ្រ
ការយល់ឃើញមួយបាននិយាយថា គ្រឿងពេជ្រ គឺជាមិត្តដ៏ល្អបំផុតរបស់ស្ត្រី អាចនឹងមានលក្ខណៈ ចាស់បុរាណ ប៉ុន្តែវាជាការពិត នៅក្នុងមូលដ្ឋានគ្រឹះមួយ។ បើទោះជាវាគ្រាន់តែជា ក្រវិលកឹបត្បូងពេជ្រ ឬ បន្តោងខ្សែកពេជ្រ ក៏ថាគ្មានគ្រឿងអលង្ការអ្វីផ្សេងទៀត អាចយកមកធ្វើការប្រៀបធៀបជាមួយវាបានដែរ ។ ឈុតគ្រឿងអលង្ការពេជ្រនៃខ្សែក, ក្រវិល,ខ្សែដៃ និង ចិញ្ចៀន គឺមានដាក់លក់ នៅក្នុងទម្រង់នៃការ ច្នៃម៉ូដផ្សេងៗគ្នាជាច្រើន ។ អ្នកគួរផ្តល់ឲ្យខ្លួនអ្នក នូវគ្រឿងអលង្ការណាមួយ ក្នុងចំណោមឈុតទាំង នេះ ប្រសិនបើអ្នកនៅមិនទាន់មានវា នោះទេ ដោយសារតែ ត្បូងពេជ្រគឺអាចពាក់បាន ស្ទើរតែជាមួយ នឹងរាល់អ្វីៗទាំងអស់ ។
២-ឈុតគ្រឿងអលង្ការគុជ
ឈុតគ្រឿងអលង្ការដែលធ្វើពីគុជ អាចផ្តល់ឲ្យស្ត្រីនូវ ការទាក់ទាញ និង រូបសម្រស់បែបប្លែកមួយ ។ ពួកវាអាចសាកសមទៅនឹង សំលៀកបំពាក់ធម្មតា និង ឈុតរ៉ូបរាងប៉ោងៗ បានយ៉ាងល្អ។ ពណ៌របស់វា គឺមានចាប់ពីពណ៌សសុទ្ធ រហូតដល់ ពណ៌រាងផ្កាឈូកបន្តិច ដែលវាអាចផ្តល់ អ្នកនូវជម្រើសជា ច្រើន ក្នុងការជ្រើសរើសពួកវា។ ក្រៅពីឈុតគ្រឿងអលង្ការពេជ្រ អ្នកក៏អាចទិញឈុត ត្បូងគុជ នេះបាន ផងដែរ។ ប្រសិនបើអ្នករីករាយ នឹងទិញនូវម៉ូដផ្សេងៗគ្នា នោះអ្នកអាច នឹងជ្រើស រើសនូវ ម៉ូដផ្សេងគ្នាៗ វវាងឈុត ខ្សែក និង ក្រវិល។
៣-ម៉ូដនាឡិកាដៃដែលកំពុងពេញនិយម
នាឡិកាដៃមិនមែនត្រូវប្រើបាន សម្រាប់តែឲ្យអ្នកមើលម៉ោងបាននោះទេ ប៉ុន្តែវាក៏បានផ្តល់ អត្ថន័យដល់អ្នកដែលបានពាក់វាផងដែរ។ អ្នកមិនត្រូវ ជ្រើសរើសនូវម៉ូដនាឡិកា ដែលធម្មតា និង មើល ទៅសាមញ្ញពេកនោះទេ ប្រសិនបើអ្នកចង់ទិញវាមួយនោះ ។ ផ្ទុយមកវិញ អ្នកត្រូវជ្រើសរើសម៉ូដដែល មានចំណាត់ថ្នាក់ ដែលត្រូវបានគេវាយតម្លៃទៅតាម អ្នកច្នៃម៉ូដរបស់វា។ តែទោះជាយ៉ាងណាក្តី ប្រសិនបើ អ្នកមានសម្តត្ថភាពអ្នក អាចទិញនូវនាឡិកាដៃ ដែលធ្វើពីមាស និង ដាំត្បូងពេជ្រ, នាឡិកាដៃ ដែលធ្វើពីប្រាក់ ឬ មាសស និង ម៉ូដនាឡិកាបែបអ្នកកីឡា ដើម្បីទទួលបាននូវភាពទាក់ទាញមួយ ។

៤-ម៉ូដក្រវិលរាងមូល
ក្រវិលរាងកង គឺសាកសមបំផុតសម្រាប់អ្នក នៅពេលដែលអ្នកចង់ពាក់ក្រវិល ជាមួយនឹងខោខូវប៊ូយ និង មើលទៅឲ្យបានស៊ីគ្នាល្អ ។ វាមានរាងរូបរាង និង ពណ៌ផ្សេងៗគ្នា។ ចំណុចដែលល្អ បំផុតរបស់វា នោះគឺវាសាកសមសម្រាប់ស្ត្រីរាល់រូប។ វាមិនមានបញ្ហានោះទេ បើទោះជាអ្នកមានសក់ខ្លី ឬ វែង, ទម្រង់ មុខរាងស្គម ឬ ធំ អ្នកអាចជ្រើសរើសនូវម៉ូដក្រវិលរាងកង ប្រភេទណាមួយនោះវា ប្រាកដជាសាកសមនឹង អ្នកមិនខាន។ ក្រវិលកឹបរាងកង គឺនឹងផ្តល់នូវភាពប្រសើរបំផុត ក្នុងការចូលរួមក្នុង កម្មវិធីរាត្រី ស្រមោលស៕

No comments:

Post a Comment